សង្កថា ក្នុងពិធីទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ពីសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA)
មូលហេតុនៃការទទួលបានពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានទទួលនូវពានរង្វាន់ សន្តិភាព និងការអភិវឌ្ឍពីសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA)។ ដំបូង ខ្ញុំសូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះ UMA ដែលបានជ្រើសរើសរូបខ្ញុំឲ្យទទួលយកពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ នៅពេលនេះ។ អម្បាញ់មិញ ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់នូវសុន្ទរកថារបស់ឯកឧត្តម ខៀវ កាញ្ញារិទ្ធ ក៏ដូចជា សុន្ទរកថារបស់លោក ប្រាសិទ្ធ សែនរុងរឿង ទាក់ទងជាមួយនឹងសកម្មភាពបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្ញុំ។ ខ្ញុំគួរតែបញ្ជាក់ថា ហេតុអ្វីបានជាខ្ញុំត្រូវទទួលយកនូវពានរង្វាន់មួយនេះ មិនមែនបានសេចក្តីថា អ្វីក៏ ហ៊ុន សែន ត្រូវទទួលនោះទេ។ ខ្ញុំធ្លាប់បានបដិសេធ ឫមិនឆ្លើយតប មិនទទួលនូវពានរង្វាន់ខ្លះដែលផ្តល់មកពីទីកន្លែងនេះ ទីកន្លែងនោះ ឬក៏សញ្ញាបត្រពីកន្លែងនេះ និងកន្លែងនោះ។ ផ្ទុយទៅវិញ ខ្ញុំបែរជាផ្តល់ឱកាស និងទទួលយកដោយការពេញចិត្តនូវពានរង្វាន់មួយនេះ។ ដោយសារហេតុផលថា ខ្ញុំចង់ឲ្យសមាគមអ្នកសារព័ត៌មានរបស់យើង ដែលនៅជិតខាងគ្នានេះ ក្លាយទៅជាស្ថាប័នមួយ ជួយពង្រឹងដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់របស់យើង។ ដូចដែលខ្ញុំបានបញ្ជាក់អម្បាញ់មិញ មិនមែនអ្វីក៏ ហ៊ុន សែន ចេះតែទទួលទេ។ មានការជ្រើសរើស ហើយក៏មានការវាយតម្លៃត្រឹមត្រូវ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរចំពោះគំនិតផ្តួចផ្តើមទាំងឡាយ នៃបណ្តាអ្នកសារព័ត៌មាននៅក្នុងចំណោមបណ្តាប្រទេស … Continue reading សង្កថា ក្នុងពិធីទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ពីសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA)
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed